ម្យ៉ាងទៀត ក្នុងស្ថានសួគ៌ក៏មានកន្លែងខុសគ្នាដែរដោយអំណាចក្នុងការប្រព្រឹត្តរបស់យើង ទៅតាមអំណាចនៃផលបុណ្យដែលជួយយឹតយោងទៅតាមស្ថានមាន ៦ ស្ថានហើយសុទ្ធតែកន្លែងមានសេចក្ដីសុខច្រើនទៀតផង។
១- ចាតុម្មហារាជិកា ស្ដេចមហារាជទាំង ៤ អង្គ ជាអ្នកគ្រប់គ្រងស្ដេចធរដ្ឋ មានពួកគន្ធព្វជាបរិវារគ្រប់ក្នុងទិសបូព៌ា (ទិសខាងកើត) ស្ដេចវិរុឡ្ហកៈ មានពួកកុម្ភណ្ឌជាបរិវារគ្រប់គ្រងនៅក្នុងទិសទក្សិណ (ទិសខាងត្បូង) ស្ដេចវិរូបក្ខ មានពួកនាគជាបរិវារគ្រប់គ្រងក្នុងទិសបស្ចិម (ទិសខាងលិច) ស្ដេចកុវេរៈ មានពួកយក្ស ជាបរិវារគ្រប់គ្រងនៅក្នុងទិសឧត្ដរ (ទិសខាងជើង)។
២- តាវត្តិង្ស ស្ដេចវេបចិត្តិ ជាអ្នកគ្រប់គ្រង ព្រោះជាន់នេះពីដើមជាកន្លែងរបស់ពួកអសុរ តមកស្ដេចសក្កទេវរាជ គឺព្រះឥន្ទ្រជាមួយទេវតា អ្នកជាសព្រហ្មចារី ៣៣ អង្គកើតឡើងក្នុងឋានសួគ៌ជាន់នេះ ឈ្នះពួកអសុរហើយ បានគ្រប់គ្រងស្ថានសួគ៌ជាន់នេះមក។
៣- យាមា ស្ដេចសុយាមទេវបុត្តជាអ្នកគ្រប់គ្រង។
៤- តុសិត ស្ដេចសន្តុសិតទេវបុត្ត ជាអ្នកគ្រប់គ្រង លោកពោលថាស្ថានសួគ៌ជាន់នេះជាទីកើត និងជាទីនៅរបស់ព្រះពោធិសត្វ និងព្រះពុទ្ធបិតា ព្រះពុទ្ធមាតា និងលោកអ្នកវិសេសដទៃៗទៀត។
៥- និម្មានរតី ស្ដេចនិម្មិតទេវរាជ ជាអ្នកគ្រប់គ្រង លោកពោលថា ទេវតាជាន់នេះ ជាជំពូកដែលបរិបូណ៌ប្រាថ្នាវត្ថុណាមួយ ក៏និម្មិតយកខ្លួនឯង។
៦- បរនិម្មិតវសវត្តី ស្ដេចនិម្មិតវសវត្តី ជាអ្នកគ្រប់គ្រង លោកពោលថា ទេវតាជាន់នេះ ប្រាថ្នាវត្ថុណាមួយមិនត្រូវនិម្មិតខ្លួនឯងទេ មានអ្នកដទៃនិម្មិតឲ្យមួយទៀត។
មែនពិតស្ថានសួគ៌ ៦ ជាន់នេះ អ្នកសិក្សាធ្លាប់បានជ្រាបមកហើយ តែហេតុដែលខ្ញុំយកមកសរសេរទុកក្នុងទីនេះ ក៏ដើម្បីបំណងនឹងឲ្យសៀវភៅមួយក្បាលនេះបានជារបស់ដែលគួរដឹង គួរឃើញគ្រប់ដោយបរិបូណ៌ ខ្ញុំមិនមានប្រាថ្នាជាយ៉ាងដទៃឡើយ និងក្រៃលែងជាងនោះឋានសួគ៌ ៦ ជាន់នេះ មិនបានជាប់ទាក់ទងជាមួយព្រះធម៌ឡើយ ការដឹងក៏ត្រឹមតែតាមក្បួនច្បាប់ប៉ុណ្ណោះ។ តែអ្នកគិតអាចយកមកប្រៀបធៀបជាមួយមនុស្សសម័យបច្ចុប្បន្ន ក៏បានដែរ តែមិនបានសម្គាល់ថានឹងទាញរបស់ដែលធ្លាក់ចុះនោះទេ គឺត្រឹមតែគិតប្រៀបធៀបតែប៉ុណ្ណោះឯង។
Thank You For http://www.5000-years.org/m/index.php?page=detail&menu1=8&ref_id=42&ctype=article&id=1648&lg=en
ไม่มีความคิดเห็น:
แสดงความคิดเห็น