វត្តមានរបស់ចម្លាក់សត្វនោះ គឺជាភស្តុតាងនាំឲ្យអ្នកស្រាវជ្រាវអំពីវប្បធម៌ខ្មែរខិតខំតាំងពី ពាក់កណ្តាលស.វទី១៩ រហូតដល់បច្ចុប្បន្ន ពន្យល់អត្ថន័យស៊ីជម្រៅ។ การปรากฏขึ้นของร่องรอยจำหลักภาพสัตว์เหล่านี้ คือหลักฐานนำไปสู่ความพยายามในการศึกษาค้นคว้าเกี่ยวกับวัฒนธรรมขแมร์ตั้งแต่กลางศตวรรษที่19 (ค.ศ. 1850)เป็นต้นมาจนถึงปัจจุบัน และได้อธิบายความหมายอย่างลึกซึ้งมากขึ้น
ជាការពិតណាស់ ចម្លាក់សត្វទាំងនោះ បង្ហាញអំពីស្នាដៃឯកពោរពេញទៅដោយទេពកោសល្យខ្ពស់ ឧត្តុង្គឧត្តមរបស់វិចិត្រករខ្មែរម្ល៉េះ តាំងងពីសម័យហ្វូ-ណន រហូតដល់សម័យអង្គរ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ឥទ្ធិពលនៃជំនឿសាសនាបែបព្រាហ្មណ៍និយមដែលបានចាក់ឫសកែវយ៉ាងជ្រៅ ក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរនាសម័យដើមផងដែរ។ แน่นอนว่ารูปปั้นเหล่านี้แสดงผลงานชิ้นเอกที่เต็มไปด้วยความสามารถเพื่อให้ศิลปินเขมรที่ดีจากยุคฟอสซิล จนถึงวันที่ แต่ในขณะเดียวกันอิทธิพลของศาสนาพราหมณ์ rysakev ลึกในความคิดของผู้คนในช่วงต้นเขมร
គំនូស សត្វរមាសភ្លើង និង សត្វផ្សេងៗ ប្រាសាទភ្នំរុង (ម.ត ១៩៨៣)
មានន័យថា ចម្លាក់សត្វទាំងនោះ ដែលគេបានឃើញនៅតាមប្រាង្គប្រាសាទមួយចំនួន គឺត្រូវបានសាងឡើងសម្រាប់មូលហេតុសាសនាទាំងអស់។ បើនិយាយមួយបែបទៀត ផលិតឡើងដើម្បីឧទ្ទិសថ្វាយចំពោះព្រះអាទិទេពនិករដ៏មានមហិទ្ធិឫទ្ធិ ដែលជាទីគោរពសក្ការៈក្នុងពិធីបុណ្យបួងសួងនាជំនាន់ដើម។
ជាទូទៅ ចម្លាក់សត្វ ដែលគេបានឃើញនៅតាមប្រាង្គប្រាសាទខ្មែរចែកចេញជាពីរប្រភេទគឺ ចម្លាក់ក្រឡោត នៅប្រាសាទភ្នំរុង និងក្បាច់លឹប នៅក្រុមប្រាសាទសម្បូរព្រៃគុកជាដើម។ សូមជម្រាបថា នៅប្រាសាទដទៃៗឯទៀត ប្រភេទចម្លាក់ទាំងពីរខាងលើនេះ ក៏ត្រូវបានវិចិត្រករឆ្លាក់ដែរ។
សូមបញ្ជាក់បន្ថែមនៅទីនេះថា ចម្លាក់នៅក្រុមប្រាសាទសម្បូរព្រៃគុក គឹជាចម្លាក់លើផ្តែរ ដែលត្រូវបានឆ្លាក់ឡើងនៅដើមស.វទី៧ ក្នុងសម័យចេនឡា។ រីឯចម្លាក់នៅប្រាសាទកោ ដែលជាចម្លាក់ក្រឡោត គឺស្ថិតក្នុងសម័យអង្គរ។
ដូចនេះ ជារួម ទេវតារក្សាទិសទាំងនោះ ត្រូវបានទទួលការគោរពបូជាព្រមៗគ្នាពីសម័យចេនឡាតរៀងមក រហូតដល់សម័យអង្គរ។ ទន្ទឹមនឹងនេះ យើងក៏បានរកឃើញចម្លាក់នាសម័យហ្វូ-ណន មួយចំនួនក្នុងបរិវេណនៃទីក្រុងអង្គរបុរី ព្រះរាជធានីចាស់របស់ខ្មែរកាលពីស.វទី១ ដល់ទី៧នៃគ.ស។ ព្រះបដិមាមុនអង្គរទាំងនោះបង្ហាញឲ្យយើងដឹងថា ចាប់តាំងពីស.វទី១ ដល់សម័យអង្គរ ទេវតាទាំងនោះត្រូវបានទទួលការគោរពបូជានៅលើទឹកដីខ្មែរ។
សូមជម្រាបថា ការគោរពប្រតិបត្តិព្រហ្មញ្ញសាសនានាសម័យបុរាណ គឺជាមូលហេតុនៃការលេចធ្លោឡើងនូវចម្លាក់ព្រះអាទិទេពរក្សាទិស ទាំងនោះ ដែលជារួមមានចំនួន ១០អង្គទៅដូចខាងក្រោម :
១- ព្រះឥន្ទ្រធិរាជ
២- ព្រះអគ្គី
៣- ព្រះស្កន្ត ឬខ័ន្ធកុមារ
៤- ព្រះពាយ
៥- ព្រះឥសាន
៦- ព្រះនិរតី
៧- ព្រះកុវេរ ឬវេសសុវ័ណ
៨- ព្រះភិរុណ
៩- ព្រះព្រហ្ម
១០- ព្រះយមលោក
១- ព្រះឥន្ទ្រធិរាជ
២- ព្រះអគ្គី
៣- ព្រះស្កន្ត ឬខ័ន្ធកុមារ
៤- ព្រះពាយ
៥- ព្រះឥសាន
៦- ព្រះនិរតី
៧- ព្រះកុវេរ ឬវេសសុវ័ណ
៨- ព្រះភិរុណ
៩- ព្រះព្រហ្ម
១០- ព្រះយមលោក
សូមពន្យល់បញ្ជាក់បន្តិចនៅត្រង់នេះថា ធម្មតាមានតែទេវតាចំនួនតែ៨ទិសទេ ដែលថែរក្សាលោកយើងនេះ តែហេតុម្តេចបានគេឃើញមានចម្លាក់ទៅដល់១០អង្គទៅវិញ។ សូមជម្រាបថា ចំនួនទេវតា២អង្គទៀត បណ្តាលមកពីគេរាប់បញ្ចូលនូវទិសពីរទៀត គឺទិសខាងលើ ឬស្ថានសួគ៌ា និងទិសខាងក្រោម ឬបាដាល។
បើយើងពិនិត្យចម្លាក់ផ្តែរ យើងនឹងដឹងថា ទេវតាទាំងប៉ុន្មានអង្គខាងលើនេះ សុទ្ធសឹងតែមានយានជំនិះផ្ទាល់ជាគ្រឿងសម្គាល់ទាំងអស់។
១- ព្រះឥន្ទ្រធិរាជ ដែលថែរក្សាបូព៌ ទ្រង់ប្រថាប់លើដំរីក្បាលបី ឈ្មោះ ឰរវ័ណ្ណ ជាយានជំនិះ ឬវហណៈ
២- ព្រះអគ្គី ទ្រង់ថែរក្សាទិសអគ្នេយ៍ មានយានជំនិះ ជាសត្វរមាស
៣- ព្រះស្កន្ត ថែរក្សាទិសទក្សិណ ប្រថាប់លើសត្វក្ងោកជាយានជំនិះ
៤- ព្រះពាយ ថែរក្សានៅទិសពាយ័ព្យ ទ្រង់ប្រថាប់លើក្តាន់
៥- ព្រះឥសាន ថែរក្សាទិសឥសាន ទ្រង់ប្រថាប់លើសិង្ហតោ
៦- ព្រះនិរតី ទ្រង់ប្រថាប់លើយក្ខ ថែរក្សាទិសនិរតី
៧- ព្រះកុវេរ ឬវេសវ័ណ្ណ ប្រថាប់លើគុជសិហ៍ ថែរក្សាទិសឧត្តរ
៨- ព្រះភិរុណ ថែរក្សាទិសបច្ចឹម ប្រថាប់លើនាគ ឬសត្វហង្ស
៩- ព្រះព្រហ្ម ទ្រង់ប្រថាប់នៅខាងលើ ឬស្ថានសួគ៌ា ជាអ្នកថែរក្សា
១០ ព្រះយមលោក ប្រថាប់នៅស្ថានក្រោម ឬបាដាល មានយានជំនិះជាក្របី
ទេពប្រថាប់លើយាន្តជំនិះមួយចំនួន ប្រាសាទភ្នំរុង (ម.ត ១៩៨៣)
បើយើងពិនិត្យចម្លាក់ផ្តែរ យើងនឹងដឹងថា ទេវតាទាំងប៉ុន្មានអង្គខាងលើនេះ សុទ្ធសឹងតែមានយានជំនិះផ្ទាល់ជាគ្រឿងសម្គាល់ទាំងអស់។
១- ព្រះឥន្ទ្រធិរាជ ដែលថែរក្សាបូព៌ ទ្រង់ប្រថាប់លើដំរីក្បាលបី ឈ្មោះ ឰរវ័ណ្ណ ជាយានជំនិះ ឬវហណៈ
២- ព្រះអគ្គី ទ្រង់ថែរក្សាទិសអគ្នេយ៍ មានយានជំនិះ ជាសត្វរមាស
៣- ព្រះស្កន្ត ថែរក្សាទិសទក្សិណ ប្រថាប់លើសត្វក្ងោកជាយានជំនិះ
៤- ព្រះពាយ ថែរក្សានៅទិសពាយ័ព្យ ទ្រង់ប្រថាប់លើក្តាន់
៥- ព្រះឥសាន ថែរក្សាទិសឥសាន ទ្រង់ប្រថាប់លើសិង្ហតោ
៦- ព្រះនិរតី ទ្រង់ប្រថាប់លើយក្ខ ថែរក្សាទិសនិរតី
៧- ព្រះកុវេរ ឬវេសវ័ណ្ណ ប្រថាប់លើគុជសិហ៍ ថែរក្សាទិសឧត្តរ
៨- ព្រះភិរុណ ថែរក្សាទិសបច្ចឹម ប្រថាប់លើនាគ ឬសត្វហង្ស
៩- ព្រះព្រហ្ម ទ្រង់ប្រថាប់នៅខាងលើ ឬស្ថានសួគ៌ា ជាអ្នកថែរក្សា
១០ ព្រះយមលោក ប្រថាប់នៅស្ថានក្រោម ឬបាដាល មានយានជំនិះជាក្របី
ម្យ៉ាងវិញទៀត នៅលើព្រះហស្ថរបស់ព្រះអាទិទេពនីមួយៗ យើងក៏បានប្រទះនូវសញ្ញានិមិត្តជាគ្រឿងសម្គាល់ផងដែរ។ ឧទាហរណ៍ជាក់ស្តែង នៅលើចម្លាក់តំណាងព្រះអគ្គី ឬអគ្នី យើងឃើញទ្រង់កាន់ទង់នៅព្រះហស្ថស្តាំ ព្រសកុបេរ៍ ឬកុវេរ ព្រះហស្ថកាន់តពស់ ព្រះឥសាន កាន់ត្រីសូល៌ ព្រះព្រហ្ម ដែលមានព្រះកេសចំនួន៤ កាន់ផ្កាឈូក ៘
ចំណុចដ៏សំខាន់មួយទៀត ដែលគួរគប្បីយើងត្រូវបញ្ជាក់ផងដែរ គឺទីតាំងរបស់ព្រះបដិមាទាំងនោះក្នុងប្រាសាទខ្មែរបុរាណ។ ចំពោះបញ្ហានេះ យើងពិបាកនឹងឆ្លើយបន្តិច ដោយហេតុថា ប្រាង្គប្រាសាទនៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្នមួយភាគធំ មិនបានរក្សាបាននូវសមាធាតុតុបតែង ដូចលក្ខណៈដើមទាំងស្រុងបាន ព្រោះកត្តាសង្គ្រាម និងមនុស្ស ដែលបណ្តាលឲ្យមានការបាក់បែក បាត់បង់ ខូចខាត ឬផ្លាស់ទីតាំងសឹងតែទាំងអស់។
បើយោងតាមប្រសាសន៍របស់លោក ឡឺ ក្លែរ កាលពីចុងស.វទីទី១៩ ការផ្លាស់ប្តូរសាសនាក៏ជាកត្តាសំខាន់ដែរ ដោយហេតុថា មានព្រះភិក្ខសង្ឃមួយចំនួនតូច ក្រោយពីបានកាន់កាប់ទីតាំងនៃប្រាសាទចាស់ៗ បានកំទេចចោលនូវរាល់ស្លាកស្នាមវប្បធម៌នៃលទ្ធិព្រហ្មញ្ញសាសនា ដូចជាទេវរូប និងព្រះសិវលិង្គជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងអាចស្គាល់ពីទីតាំងរបស់ទេវតាថែរក្សាទិសយ៉ាងជាក់ច្បាស់បានដែរ កាលបើយើងពិនិត្យរូបសំណាក់ដែលបុព្វការីជនខ្មែរបានតម្កល់នៅក្នុង ប្រាសាទភ្នំរុង នៅខេត្តបុរីរម្យប្រទេសថៃបច្ចុប្បន្ន។
សូមជម្រាបថា ប្រាសាទនេះសាងសង់នៅក្នុងស.វទី១១ នៅលើកំពូលភ្នំមួយដាច់ស្រយាលពីទីរួមខេត្ត ប្រាសាទនេះនៅរក្សាបាននូវទម្រង់ដើមសឹងតែទាំងស្រុង ហើយត្រូវបានជួសជុលអភិរក្សជាស្ថាពរដោយរាជរដ្ឋាភិបាលថៃ។ តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ យើងបានព័ត៌មានថា ចម្លាក់ព្រះឥន្ទ្រត្រូវបានគេជួបនៅទិសខាងកើតនៃប្រាង្គប្រធាននៃ ប្រាសាទភ្នំរុង។ ចម្លាក់ព្រះព្រហ្មត្រូវបានជួបនៅត្រង់ទ្វារខាងក្នុងរបៀងទិសខាងជើង នៃប្រាសាទ។ ចម្លាក់ព្រះភិរុណត្រូវបានជួបនៅទិសខាងលិចនៃប្រាង្គប្រធាននៃ ប្រាសាទចម្លាក់ព្រះឥសាន នៅមុមពាយ័ព្យនៃប្រាង្គប្រធាន៘
ជារួមគេអាចសន្និដ្ឋានបានថា ចម្លាក់ក្រឡោតតំណាងព្រះអាទិទេពរក្សាទិសទាំងឡាយ ត្រូវបានគេតម្កល់នៅគ្រប់ទិសទាំងអស់នៃប្រាសាទបុរាណ សម្រាប់ដាក់គ្រឿងដង្វាយក្នុងពិធីបួងសួងធំៗ ឬក៏ការគោរពបូជាប្រចាំថ្ងៃ។
សូមកត់សម្គាល់ថា ក្នុងសង្គមខ្មែរនាសម័យបុរាណ ការបួងសួងដល់ព្រះអាទិទេពតូច-ធំទាំងឡាយ គឺជាបទបញ្ញាតិមួយខកខានពុំបានសម្រាប់សាសនិកជននាជំនាន់នោះ។ ការរៀបចំពិធីបួងសួងធំៗ ក៏ដូចការបន់ស្រន់ គឺត្រូវបានធ្វើឡើងដោយម្ចាស់ដើមបុណ្យ ដើម្បីសូមព្រះពរជ័យសិរីមង្គលពីព្រះអាទិទេពតូចធំទាំងមូល ដែលថែរក្សាលោកយើងនេះ ឬក៏ដើម្បីឆ្លងសេចក្តីសម្រេចបំណង ឬការប៉ងប្រាថ្នាអ្វីមួយ។ ហើយពិធីនេះតម្រូវឲ្យអ្នកដែលរៀបចំមានចំណេះចេះដឹងខាងសាសនា ជ្រៅជ្រះ ហើយមានឋានន្តរស័ក្តិខ្ពស់ដូចពួកព្រាហ្មបុរោហិតជាដើម។
សូមរំឮកថា ប្រភពសិលាចារឹកចារឡើងក្នុងរាជរបស់ព្រះបាទសុរិយាវរ្ម័នទី២ (១១១៣-១១៤០ គ.ស) ក៏បានពិពណ៌នាអំពីការចាត់ចែងរៀបចចំពិធីបួងសួងនេះដែរ ដោយព្រះរាជគ្រូរបស់មហាក្សត្រផ្ទាល់៕
Thank You For https://welcambodia.wordpress.com/ការបូជាទេវតាប្រចាំទ
ไม่มีความคิดเห็น:
แสดงความคิดเห็น